ផ្នែកមួយនៃក្រុម មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី30 ខែឩសភា ឆ្នាំ2021 ម៉ោង 10:45 នាទី ល្ងាច

ភ្នំពេញ : នារសៀល ម៉ោង14:00 ដល់ម៉ោង 17:20នាទី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ លោក ង៉ូវ បូរីណា បានចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និង សម្លេង Google Meet ដែលមានលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជាអធិបតីនៃអង្គប្រជុំ ។ ក្នុងកិច្ចប្រជុំក្រោមការជជែកដេញដោលយ៉ាងសកម្មផងនោះបានសម្រេចលទ្ធផលដូចតទៅ :

- បានត្រៀមរៀបចំបោះពុម្ពអាវដើម្បីចែកជូនសមាជិកមូលនិធិតាមកំណត់ និង លក់ដើម្បីជាចំណូលរបស់មូលនិធិ
-កំណត់ប្រើនិមិត្តសញ្ញារបស់មូលនិធិ
-ស្វែងរកដៃគូសហការក្នុងការចែករំលែកដល់ប្រជាពលរដ្ឋដែលខ្វះខាត ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩
-រៀបចំការចែកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតឲ្យបានក្នុងមួយខែយ៉ាងតិច 100គ្រួសារ
- រៀបចំក្រុមការងារបន្ថែមលើការងារផ្សេងៗ ។photo_2021-05-30_22-25-28

photo_2021-05-30_22-25-29

photo_2021-05-30_22-25-27

photo_2021-05-30_22-25-26


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម