សម្តេចហ៊ុនសែន៖ ខ្ញុំអង្វរកម្ចាស់ផ្ទះនិងបន្ទប់ជួលទាំងឡាយសូមផ្អាកជាបណ្តោះអា​សន្ននូវការ​យកប្រាក់ឈ្នួលពី​កម្មករ-ក​ម្មការិនី

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែឩសភា ឆ្នាំ2021 ម៉ោង 11:41 នាទី ព្រឹក

តាមរយៈសារសំឡេងមួយចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទូចអង្វរទៅកាន់ម្ចាស់ផ្ទះនិងបន្ទប់ជួល «ខ្ញុំអង្វរកម្ចាស់ផ្ទះនិងបន្ទប់ជួលទាំងឡាយសូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករកម្មការិនីក្នុងពេលកម្មករកម្មការិនីមិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយអាចនឹងធ្វើទៅបានរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មការិនីរបស់យើងឧទាហរណ៍ការបញ្ចុះថ្លៃប្រាក់ថ្លៃឈ្នួលផ្ទះដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិចឬចំនួនច្រើនតាមលទ្ធភាពតាមអាចធ្វើទៅបានហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបានក្នុង១ខែ២ខែឬ៣ខែក៏សូមធ្វើការលើកលែង»។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថាដោយមានការទាមទារយកថ្លៃឈ្នួលផ្ទះពី កម្មករ កម្មការិនី ក្នុងពេលដែលកម្មករ កម្មការិនីយើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់គឺតំបន់ក្រហមនៅឡើយ ។ ក្នុងស្ថានភាពបែបនេះ សម្តេច ហ៊ុន សែន សុំអង្វរករចំពោះ ម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការិនី របស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នាសុទ្ធតែជួបការលំបាក។

សម្តេចបានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួន បានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ កម្មការិនីក្នុងចំនួន១រយ:ឬក៏បញ្ចុះថ្លៃហើយមានមួយចំនួនទៀតគឺមានរហូតឲ្យការប្រើប្រាស់ក្នុងរយៈពេលវែងដែលសម្តេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ។

សម្ដេចបានមានប្រសាសន៍បន្ថែមថា "ក៏ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួនដោយខ្វះការយោគយល់បង្កើតឲ្យមានបញ្ហាឡើងខ្ញុំសុំអង្វរករដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយសូមផ្អាកជាបណ្ដោះអាសន្ន នូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលដែលកម្មករ កម្មការិនីមិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ"។

សម្ដេចបានបន្តថាប្រសិនបើម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបាន ត្រូវរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មាការិនី តាមរយៈការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែលបាននឹងកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយចំនួនតិចឬចំនួនច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបានក្នុង១ខែ ២ខែឬ៣ខែក៏សុំធ្វើការលើកលែងទៅ៕

1_3

ប្រភព៖ cns12news


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម