មន្ទីរពេទ្យលោកសង្ឃ នឹងធ្វើតេស្តរក «មេរោគកូវីដ១៩» តែលោកអ្នកត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែឩសភា ឆ្នាំ2021 ម៉ោង 11:06 នាទី ព្រឹក

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះសុកុមៈ ឬ ហៅថា មន្ទីរពេទ្យលោកសង្ឃ ជូនដំណឹងថា នៅក្នុងមន្ទីរពេទ្យនឹងរៀបចំយកសំណាកវិភាគ «មេរោគកូវីដ១៩ រហ័ស» ដល់សាធារជនទាំងអស់ មុនចូលមកទទួលសេវាពិគ្រោះ និង ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យទាំងអ្នកជំងឺ និង អ្នកកំដររួមដំណើរ ឬ អ្នកមកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។

បន្ទាប់មកមន្ទីរពេទ្យនឹងចេញវិញ្ញាបនបត្របញ្ជាក់អំពីលទ្ធផលនៃការវិភាគនេះជូន។ នៅក្នុងករណីនេះ លោកអ្នកត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវានៃការវិភាគរកមេរោគកូវីដ១៩ ។

យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មន្ទីរពេទ្យលោកសង្ឃបានបន្តថា លទ្ធផល អវិជ្ជមាន (ពុំមានមេរោគ) មន្ទីរពេទ្យនឹងជូនទៅសាមីខ្លួនទុកប្រើប្រាស់តាមលទ្ធភាពអាចធ្វើបាន។ ប៉ុន្តែ បើលទ្ធផល វិជ្ជមាន (មានមេរោគ) មន្ទីរពេទ្យមានសិទ្ធិឃាត់ខ្លួនអ្នកជំងឺ ដើម្បីបញ្ជូនតាមគោលដៅព្យាបាលកូវីដ១៩ ផ្សេងៗ ។

ការធ្វើបែបនេះ ត្រូវបាន មន្ទីរពេទ្យលោកសង្ឃ អះអាងថា «ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩» ៕

1_1


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម