ជនជាតិជប៉ុន ប្តឹង នារីខ្មែរម្នាក់ ឈ្មោះ ឡាយ ស្រីមុំ ពីបទចេញសែកគ្មានប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 6:36 នាទី ល្ងាច

ភ្នំពេញ៖ បុរសជនជាតិជប៉ុនម្នាក់ ឈ្មោះ SAKAI MASAMI តាមរយៈមេធាវីតំណាងដោយអាណត្តិរបស់ខ្លួន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងនារីខ្មែរម្នាក់ ឈ្មោះ ឡាយ ស្រីមុំ «ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬ ហៅសាមញ្ញថា ចេញសែកគ្មានប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ចូលលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

នារីឈ្មោះ ឡាយ ស្រីមុំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២២អឺ០ ផ្លូវលេខ៥ ភូមិ២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ឈ្មោះ ឡាយ ស្រីមុំ បានព្រមព្រៀងជំនួញ ជួញដូរមាសពីប្រទេសអាហ្វ្រិក មកកម្ពុជា ជាមួយជនរងគ្រោះ ដើម្បីរកស៊ីជាមួយគ្នា ។ ប៉ុន្តែ ក្រោយជនរងគ្រោះ បានកក់ប្រាក់ចំនួន១០ម៉ឺនអាមេរិក បែរជាជំនួញជួញដូរមាស នេះ ​មិនបានសម្រេចដូចកិច្ចសន្យានោះទេ ទើបជនរងគ្រោះ ទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារ នេះមកវិញ ពីឈ្មោះ ឡាយ ស្រីមុំ ។

ក្រោយមក ឈ្មោះ ឡាយ ស្រីមុំ បានចេញសែកមួយសន្លឹក មានចំនួន១០ម៉ឺនដុល្លារ តែសែកនេះ ត្រូវបានខាងធនាគារ បញ្ជាក់ថា «គ្មានសាច់ប្រាក់» នោះទេ ទើបជនរងគ្រោះ ដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ឡាយ ស្រីមុំ តែម្តង ។

ជនរងគ្រោះ គឺ លោក SAKAI MASAMI បានសំណូមពរអោយតុលាការ ធ្វើការចោទប្រកាន់ ឃាត់ខ្លួន ឬ ចាប់ខ្លួន និង ផ្តន្ទាទោសលើឈ្មោះ ឡាយ ស្រីមុំ ។ ជនរងគ្រោះ ទាមទារប្រាក់មកវិញចំនួន១០ម៉ឺនដុល្លារ និង សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ព្រមទាំងទាមទារសំណងបង់សេវាផ្នែកច្បាប់ និង ការចំណាយផ្សេងៗចំណាយ១ម៉ឺនដុល្លារ ផងដែរ ។

ជុំវិញការចោទប្រកាន់ នេះ CPC NEWS នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មិនទាន់អាចសុំការឆ្លើយតបពីឈ្មោះ ឡាយ ស្រីមុំ បានទេ ដោយសារទូរស័ព្ទចូលហើយ ត្រូវបានចុចបិទវិញ ដោយថា កំពុងជាប់រវល់ ។

ទន្ទឹមនេះ ឈ្មោះ ឡាយ ស្រីមុំ ក៏កំពុងរងបណ្តឹងមួយទៀតផងដែរ ពីបុរសម្នាក់ ដែលបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ រួចរាល់ហើយដែរ ៕

1

2

3

4

5

6

7

8

9

10

សូមទស្សនាវីដេអូ៖

ប្រភព៖ cpc-news

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម