សម្តេច ហ៊ុន សែន៖ ការបរិច្ចាគថវិការបស់ប្រជាជន បានក្លាយជាចលនាជាតិដ៏ធំ និងជាខឿនការពារសុខភាពប្រជាជន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែធ្នូ ឆ្នាំ2020 ម៉ោង 2:35 នាទី ល្ងាច

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការចូលរួមបរិច្ចាគថវិកាពីប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ បានក្លាយជាចលនាជាតិដ៏ធំមួយ និងជាខឿនការពារសុខភាពប្រជាជនដែលបានកើតឡើងជាថ្មីម្តងទៀត បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជនកាលពីឆ្នាំ២០០៧-២០០៨។

សម្តេចក៏បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ។

ក្នុងនោះសម្តេចបានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិកានេះ បានបង្ហាញឱ្យឃើញពីស្មារតីជាតិនិយម ស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈរួមទាំងព្រះសង្ឃ ប្រជាជន ជនពិការ និងកុមារផងដែរ។

សម្តេចបានបន្ថែមទៀតថា គិតរហូតមកដល់ពេលនេះមានសប្បុរសជនបរិច្ចាគជាង៣ម៉ឺននាក់ហើយ ដែលប្រមូលបានថវិកាជាង ៤៨លានដុល្លារអាមេរិក និងប្រាក់រៀលជាង៣៩០០លានរៀល៕

ប្រភព៖ khi-newsdaily


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម